នៅថ្ងៃទី ២៣ ខែមករា តាមម៉ោងក្នុងតំបន់ លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកដែលកំពុងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វ៊ីសបានថ្លែងថា សង្គ្រាមពាណិជ្ជកម្មដែលពាក់មុខយក្សដាក់គ្នាណាមួយនឹងនាំមកនូវផលវិបាកដែលមានលក្ខណៈមហន្តរាយដល់កំណើនសេដ្ឋកិច្ចសកល ។
លោកស្រី Ngozi Okonjo-Iweala បានលើកឡើងទៀតថា ប្រសិនបើយើងចាត់វិធានការសងសឹកដែលពាក់មុខយក្សដាក់គ្នា មិនថាជាការដំឡើងពន្ធគយ ២៥ ភាគយឬមួយក៏ ៦០ ភាគរយក្តី នោះសេដ្ឋកិច្ចសកលនឹងរងការខាតបង់ចំនួនពីរខ្ទង់ដែលវាជាលក្ខណៈមហន្តរាយ ។ បើមើលពីចក្ខុវិស័យវែងឆ្ងាយ ការខាតបង់នៃទំហំសរុបរបស់សេដ្ឋកិច្ចសកលនឹងល្មើសនឹងទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ។
លោក Valdis Dombrovskis សមាជិកគណៈកម្មការពាណិជ្ជកម្មនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងថា បញ្ហាវិសមភាពខាងប្រាក់ចំណូលនៅក្នុងសហរដ្ឋអាមេរិកបានបង្កឱ្យមានបញ្ហានយោបាយមួយចំនួន ប៉ុន្តែលោកត្រាំ ប្រធានាធិបតីអាមេរិកគួរប្រើវិធីសាស្រ្តផ្សេងទៀតដើម្បីដោះស្រាយបញ្ហាវិសមភាពខាងប្រាក់ចំណូល តែមិនគួររំពឹងទុកលើការដោះស្រាយបញ្ហានយោបាយតាមរយៈការដំឡើងពន្ធគយនោះឡើយ ៕