ទាក់ទិននឹងការផ្សាយដំណឹងថា រដ្ឋាភិបាលថ្មីនៃប្រទេសអាមេរិកគ្រោងនឹងដំឡើងពន្ធគយលើទំនិញរបស់ចិន លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២២ខែមករាថា ភាគីចិនបានបង្ហាញពីគោលជំហររបស់ខ្លួនជាច្រើនលើកហើយថា ជានិច្ចកាល ភាគីចិនតែងតែសម្គាល់ឃើញថា មិនមានអ្នកឈ្នះទេក្នុងសង្រ្គាមពាណិជ្ជកម្មនិងសង្រ្គាមពន្ធគយ ហើយភាគីចិននឹងគាំពារយ៉ាងមុតមាំនូវផលប្រយោជន៍របស់ប្រទេសជាតិជានិច្ច៕