សៀវភៅ«សំណួរនិងចម្លើយអំពីការសិក្សាគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXiJinping»ត្រូវបានបោះពុម្ពផ្សាយ

CRI, January 24, 2025
Size:

      ដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវការសិក្សានិងការអនុវត្តអំពីគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXiJinping ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មយនីស្តចិននិងក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានរៀបរៀងនិងចងក្រងសៀវភៅ«សំណួរនិងចម្លើយអំពីការសិក្សាគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXiJinping» ហើយត្រូវបានបោះពុម្ពផ្សាយរួមគ្នាដោយទីភ្នាក់ងារបោះពុម្ពផ្សាយStudy Press និងទីភ្នាក់ងារបោះពុម្ពផ្សាយប្រជាជន ព្រមទាំងចែកចាយនៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ។

ខ្លឹមសារក្នុងសៀវភៅនេះដើរស្របតាមជំហានអភិវឌ្ឍជាក់ស្តែងនៃកិច្ចកសាងអរិយធម៌អេកូឡូស៊ីក្នុងយុគសម័យថ្មី គឺជាសៀវភៅជំនួយដ៏សំខាន់សម្រាប់សមាជិកបក្ស កម្មាភិបាល និងមហាជនទាំងឡាយក្នុងការសិក្សា និងអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping