មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ឡានឆាង-មេគង្គបើកធ្វើកិច្ចប្រជុំបូកសរុបការងារក្នុងប្រតិបតិ្តការរួម "Seagull"

CRI, January 23, 2025
Size:

    នៅថ្ងៃទី ២១ ខែមករា មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ឡានឆាង-មេគង្គបានបើកធ្វើកិច្ចប្រជុំបូកសរុបការងារក្នុងប្រតិបតិ្តការរួម"Seagull"នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈចិន ក្រសួងសន្តិសុខសាធារណៈនិងក្រសួងការពារជាតិនៃប្រទេសឡាវ ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា អាជ្ញាធរប៉ូលិសភូមិន្ទថៃនិងក្រសួងសន្តិសុខសាធារណៈវៀតណាមបានចាត់បញ្ជូនគណៈប្រតិភូឱ្យចូលរួមកិច្ចប្រជុំនេះ 

    មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ឡានឆាង-មេគង្គបានជូនដំណឹងអំពីសភាពការណ៍ធ្វើប្រតិបត្តិការ"Seagull"ព្រមទាំងសមិទ្ធផលការងារសំខាន់ៗដែលប្រតិបតិ្តការលើកនេះទទួលបាន  បណ្តាភាគីនានាបានឯកភាពគ្នាថា មជ្ឈមណ្ឌលនេះបានប្រមូលផ្តុំនូវប្រភពធនធានអនុវត្តច្បាប់ពីបណ្តាប្រទេសនានាដើម្បីបង្កើតជាកម្លាំងរួមដ៏មានប្រសិទ្ធភាពសម្រាប់បង្ក្រាបនិងគ្រប់គ្រងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងបណ្តាញអ៊ីនធឺណែតនិងបទល្មើសរត់ពន្ធកាំភ្លើងនិងគ្រាប់រំសេវក្នុងតំបន់ដែលបានដើរតួនាទីមិនអាចជំនួសបាននៃវេទិកាសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ក្នុងតំបន់ ក៏ដូចជាបានគាំពារយ៉ាងខ្លាំងក្លានូវសនិ្តសុខនិងស្ថិរភាពក្នុងតំបន់