ពេលថ្មីៗនេះ លោកស្រីAnna Malindog-Uy បញ្ញវន្តហ្វីលីពីន បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ហេតុអ្វីបានជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមានសារសំខាន់ខ្លាំង"នៅលើកាសែត«Manila Times» ដោយសម្គាល់ឃើញថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនបានជំរុញពាណិជ្ជកម្មសកល ការច្នៃប្រឌិតនិងការធ្វើសមាហរណកម្មក្នុងតំបន់។
អត្ថបទនេះបានលើកឡើងថា រំលឹកឡើងវិញអំពីពេលវេលាមួយឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានដើរតួនាទីវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្មពិភពលោក និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។ ការអភិវឌ្ឍវិស័យផលិតកម្មឧស្សាហកម្ម និងកម្មន្តសាលបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនបានរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលប្រើប្រាស់គ្រឿងចក្រ ឧបករណ៍ និងបច្ចេកវិទ្យារបស់ចិន។
អត្ថបទនេះបានឱ្យដឹងទៀតថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ ចិនពិតជាកម្លាំងជំរុញដ៏សំខាន់នៃពាណិជ្ជកម្មសកល ហើយក៏ជាផ្នែកសំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ សេដ្ឋកិច្ចចិន ដែលផ្តោតលើការច្នៃប្រឌិតថ្មី ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងតម្រូវការក្នុងស្រុក អាចសម្រេចបាននូវកំណើនប្រកបដោយតុល្យភាពនិងភាពធន់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក៕