ទំហំនៃការនាំចេញនាំចូលទំនិញសរុបរបស់ចិនឡើងដល់ ៤៣,៨៥ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២៤

CRI, January 22, 2025
Size:

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមករា។ យោងតាមអ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គរដ្ឋបាលជាតិគយចិនបានបង្ហើបឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញនាំចូលទំនិញសរុបរបស់ចិនឡើងដល់ ៤៣,៨៥ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២៤ ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងនោះ បរិមាណសរុប កំណើននិងគុណភាពនៃពាណិជ្ជកម្មអន្តរជាតិសុទ្ធតែបានកើនឡើងដោយឡែកពីគ្នា។

ដោយឡែក ទំហំនៃការនាំចេញមានចំនួនលើសពី ២៥ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង កើនឡើង៧,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២៤  ដោយរក្សាបាននូវកំណើនក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីកម្លាំងប្រកួតប្រជែងខ្លាំងបង្គួរ។

ចំណែកឯទំហំនៃការនាំចូលមានចំនួន ១៨,៣៩ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២, %បើធៀបនឹងឆ្នាំ២០២៣ ។