ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

CRI, January 22, 2025
Size:

បុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ជិតចូលមកដល់ ទីផ្សារទេសចរណ៍វប្បធម៌របស់ប្រទេសចិនកំពុងទទួលបានប្រជាប្រិយភាព ទេសចរណ៍វប្បធម៌ប្រពៃណី ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាបានទាក់ទាញមនុស្សជាច្រើន។

ពិព័រណ៍ចង្កៀងគោម ពិព័រណ៍Miaohui ការសម្តែងទំនៀមទម្លាប់ប្រពៃណី និងការស្លៀកពាក់សម្លៀកបំពាក់ជនជាតិHan ដើម្បីថតរូបក្នុងដំណើរទេសចរណ៍បានក្លាយជាកម្មវិធីទេសចរណ៍ដ៏មានប្រជាប្រិយភាព។ តាមទិន្នន័យស្ថិតិបង្ហាញថា  ចំនួនអ្នកចូលទស្សនា តំបន់ទេសភាពមានបេតិកភណ្ឌវប្បធម៌អរូបីឬការដកបទពិសោធពីបេតិកភណ្ឌវប្បធម៌អរូបីបានកើនឡើង១៣៣%៕