គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបោះពុម្ពផ្សាយ《គម្រោងផែនការស្តីពីការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ(២០២៤-២០៣៥)》

CRI, January 21, 2025
Size:

ពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយគម្រោងផែនការស្តីពីការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ(២០២៤-២០៣៥)ហើយចេញសេចក្តីជូនដំណឹងដោយតម្រូវឱ្យតំបន់នានានិងស្ថាប័ននានាអនុវត្តជាក់ស្តែងដោយយកចិត្តទុកដាក់តាមសភាពការណ៍ជាក់ស្តែង 

ពេលថ្មីៗកន្លងទៅនេះ អ្នកទទួលខុសត្រូវនៃក្រសួងអប់រំបានថ្លែងអំពីសភាពការណ៍ពាក់ព័ន្ធនៃគម្រោងផែនការនេះថា ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានប្រកាន់ខ្ជាប់ការចាត់ទុកវិស័យអប់រំជាផែនការអភិវឌ្ឍន៍សំខាន់របស់ជាតិនិងជាផែនការអភិវឌ្ឍន៍សំខាន់របស់បក្ស ដោយមានការតាក់តែងគោលនយោបាយដ៏សំខាន់ស្តីពីការពន្លឿនការធ្វើទំនើបកម្មខាងការអប់រំនិងកសាងប្រទេសខ្លាំងក្លាខាងការអប់រំ ដើម្បីជំរុញឱ្យបុព្វហេតុអប់រំក្នុងយុគសម័យថ្មីទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រនិងផ្លាស់ប្តូរនិម្មាបនកម្ម  ឈរលើទីចាប់ផ្តើមថ្មី សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងយ៉ាងច្បាស់លាស់នូវគោលដៅដ៏មហិមាអំពីការកសាងប្រទេសខ្លាំងក្លាខាងការអប់រំនៅឆ្នាំ២០៣៥ 

គម្រោងផែនការដែលត្រូវបានបោះពុម្ពផ្សាយលើកនេះ ជាការរៀបចំចាត់ចែងលំដាប់កំពូលខាងរបបដែលជំរុញការអភិវឌ្ឍដោយរួមបញ្ចូលគ្នានៃវិស័យអប់រំ វិទ្យាសាស្ត្រនិងធនធានមនុស្សដោយគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ប្រសិទ្ធភាពទាំងមូលនៃប្រព័ន្ធច្នៃប្រឌិតថ្មីជាតិ ដែលមានអត្ថន័យដ៏សំខាន់និងយូរអង្វែងក្នុងការអនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែងដ៏សំខាន់នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងដើរតួនាទីជាភារកិច្ចចម្បង ជាមូលដ្ឋានដ៏រឹងមាំនិងជាការទ្រទ្រង់ជាយុទ្ធសាស្ត្រសម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងការអប់រំដើម្បីរួមចំណែកជំរុញការកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងបុព្វហេតុស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញ