ចាប់ពីការចាប់ដំណើរការការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លំហូរអ្នកដំណើរឆ្លងតំបន់ក្នុងសង្គមចិនទាំងមូលមានចំនួនសរុបលើសពី១ពាន់លាននាក់

CRI, January 21, 2025
Size:

        ថ្ងៃទី ២០ ខែមករា ជាថ្ងៃទី៧ នៃការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមទិន្នន័យនៃក្រុមការងារពិសេសទទួលបន្ទុកការងារចម្រុះស្តីពីការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥បានបង្ហាញថា ចាប់ការចាប់ដំណើរការការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាលពីថ្ងៃទី ១៤ ខែមករាមក  គិតរហូតដល់ថ្ងៃទី ១៩ ខែមករា លំហូរអ្នកដំណើរឆ្លងតំបន់ក្នុងសង្គមចិនទាំងមូលមានចំនួនសរុបលើសពី១ពាន់លាននាក់ ក្នុងនោះ អ្នកធ្វើដំណើរតាមផ្លូវគោកមានចំនួនជិត៨០ភាគរយ ។

        តាមដំណឹងនៃក្រុមហ៊ុនផ្លូវដែកចិនគ្រុបឱ្យដឹងថា តាមការប៉ាន់ប្រមាណ ផ្លូវដែកនៅទូទាំងប្រទេសចិននឹងដឹកអ្នកដំណើរចំនួន១៣លាន៤សែន៥ម៉ឺននាក់នៅថ្ងៃទី ២០ ខែមករានេះ ហើយគ្រោងនឹងបន្ថែមជើងរថភ្លើងចំនួន៨៦២ជើង ៕