សកម្មភាពស្តីពី“កិច្ចសន្ទនារវាងអភិបាលក្រុងពិភពលោក៖ ទីក្រុង Nanning” ក្រោមប្រធានបទ “រួមគ្នាកសាងផ្ទះមិត្តភាពចិន-អាស៊ាន៖ ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការនៃទីក្រុង”បានបើកធ្វើនៅទីក្រុង Nanning ភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីប្រទេសចិនកាលពីថ្ងៃទី១៦ខែមករា ។ អភិបាលក្រុង តំណាងអភិបាលក្រុងនិងអ្នកជំនាញនិងបញ្ញវន្តជាដើមដែលមកពីប្រទេសចំនួន៨មានដូចជា ប្រទេសចិន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃនិងវៀតណាមបានចូលរួមសកម្មភាពនេះ ។
អភិបាលក្រុង និងតំណាងអភិបាលក្រុងដែលមកពីទីក្រុងNanningប្រទេសចិន ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ទីក្រុងYangon ប្រទេសមីយ៉ាន់ម៉ា ទីក្រុងChangwat Suratthani ប្រទេសថៃ ទីក្រុងNegeri Kedah ប្រទេសម៉ាឡេស៊ី ទីក្រុងMóng Cái ប្រទេសវៀតណាម ទីក្រុងសៀមរាបប្រទេសកម្ពុជា និងទីក្រុងMataram ប្រទេសឥណ្ឌូណេស៊ីបានធ្វើការសិក្សាពិគ្រោះពិភាក្សានិងការផ្លាសប្តូរស្តីពីប្រធានបទដូចជា ការបើកទូលាយនៃទីក្រុងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការរួមបញ្ជូលគ្នាខាងវប្បធម៌ និងបទពិសោធអភិបាលកិច្ចទីក្រុងជាដើម។
តាមដំណឹងបានឱ្យដឹងថា វេទិកាសំខាន់នៃសកម្មភាពនេះបានឈានដល់ការចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការចំនួន១៤ គម្រោងដែលមានទំហំកិច្ចសហប្រតិបត្តិការនិងវិនិយោគចំពោះបរទេសលើសពី៣៣០០លានយាន់ប្រាក់ចិន៕