ថ្ងៃទី ១៦ ខែមករា នៅពេលដែលជួបសន្ទនាជាមួយប្រេសិតនៃបណ្តាប្រទេសអាស៊ានទាំង ១០ ប្រចាំនៅចិននៅទីក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីខាងការអនុវត្តច្បាប់និងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ាន សំដៅបង្កបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់ប្រទេសក្នុងការទៅមករកគ្នា និងគាំពារសណ្តាប់ធ្នាប់ដ៏ល្អប្រសើរនៃការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង៕