លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងខណៈពេលឆ្លើយសំណួរស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែរចិននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ខែមករាថា ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនធ្វើការប្រកួតប្រជែងសព្វាវុធជាមួយប្រទេសណាមួយនោះទេ។
លោក Guo Jiakun បានគូសបញ្ជាក់ថា ប្រទេសចិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរគឺជាជម្រើសប្រវត្តិសាស្រ្តដោយបង្ខំនៅក្នុងដំណាក់កាលប្រវត្តិសាស្រ្តពិសេស ដើម្បីឆ្លើយតបនឹងការគំរាមកំហែងខាងនុយក្លេអ៊ែរ រារាំងភាពផ្តាច់មុខខាងអាវធនុយក្លេអ៊ែរ និងបង្ការការកើតមានវាងសង្គ្រាមនុយក្លេអ៊ែរ។ ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេ ប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តស្វ័យការពារខាងនុយក្លេអ៊ែរ ព្រមទាំងរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យស្ថិតនៅកម្រិតទាបបំផុតសម្រាប់បំពេញតម្រូវការសន្តិសុខជាតិជាប់រហូត មិនធ្វើការប្រកួតប្រជែងសព្វាវុធជាមួយប្រទេសណាមួយនោះទេ៕