ក្រសួងពាណិជ្ជកម្មចិនរៀបចំចាត់ចែងការងារសំខាន់ៗចំនួន៨ចំណុចក្នុងឆ្នាំ ២០២៥ ដូចជាការជំរុញការប្រើប្រាស់ជាដើម

CRI, January 16, 2025
Size:

សន្និសីទថ្នាក់ជាតិស្តីពីធុរកិច្ចបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា។ ដើម្បីអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម ប្រព័ន្ធធុរកិច្ចទូទាំងប្រទេសចិននឹងផ្តោតលើការងារ៨ចំណុចធំៗ ។

ទីមួយ គឺដាក់ចេញសកម្មភាពពិសេស ដើម្បីជំរុញការប្រើប្រាស់ និងពង្រីកក្របខ័ណ្ឌទិញទំនិញតាមរយៈការយកទំនិញចាស់ប្តូរទំនិញថ្មី។ ទី២ ខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្មអន្តរជាតិ និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ ។ ទី៣ គឺជំរុញការគៀរគរការវិនិយោគពីបរទេស រក្សាស្ថិរភាព និងពង្រីកបរិមាណ និងបង្កបរិយាកាសអាជីវកម្មលំដាប់អន្តរជាតិ។ ទីបួន  គឺតភ្ជាប់ដោយម្ចាស់ការជាមួយនឹងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដារអន្តរជាតិ និងកសាងវេទិកាបើកចំហកម្រិតខ្ពស់។ ទី៥ គឺជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម និងលើកកម្ពស់គុណភាពនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទី៦ គឺពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែង ដើម្បីជំរុញការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ ទី៧ គឺចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលផ្នែកសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ពហុភាគី និងទ្វេភាគី។ ទីប្រាំបី គឺទប់ស្កាត់ និងដោះស្រាយហានិភ័យធំៗ ដើម្បីការពារសន្តិសុខជាតិយ៉ាងមុតមាំ៕