របាយការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាសាកល

CRI, January 15, 2025
Size:

ពេលថ្មីៗកន្លងទៅនេះ វេទិកាសេដ្ឋកិច្ចពិភពលោកបានចេញផ្សាយរបាយការណ៍ឱ្យដឹងថា ការឡើងកម្តៅនៃការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយនិងអស្ថិរភាពនៃស្ថានការណ៍ក្នុងតំបន់បានធ្វើឱ្យកម្រិតនៃកិច្ចសហប្រតិបត្តិការសកលធ្លាក់ដល់កម្រិតទាប ។ សហគមន៍អន្តរជាតិគួរតែស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនិងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម 

របាយការណ៍នេះផ្អែកលើទិន្នន័យស្ថិតិពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣ ដើម្បីវាយតម្លៃអំពីនិន្នាការសហប្រតិបត្តិការជាសកលតាមរយៈវិស័យចំនួនប្រាំ៖ ពាណិជ្ជកម្មនិងមូលធន ការច្នៃប្រឌិតនិងបច្ចេកទេស អាកាសធាតុនិងមូលធនធម្មជាតិ សុខភាពនិងសុខាភិបាល និងសន្តិភាពនិងសន្តិសុខ 

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ប្រឈុមមុខនឹងស្ថានការណ៍ពិភពលោកដែលពោពេញដោយការសាកល្បងដ៏លំបាក កិច្ចសហប្រតិបត្តិការគឺជាមធ្យោបាយដ៏ចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗផ្នែកសេដ្ឋកិច្ច បរិស្ថាននិងបច្ចេកទេស