នៅថ្ងៃទី ៧ ខែមករា ពិធីសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចតំបន់ឡានឆាង-មេគង្គ ("ធនាគារខួរក្បាលសេដ្ឋកិច្ច ឡានឆាង-មេគង្គ") បានប្រារព្ធនៅទីក្រុងគុនមីងនៃខេត្តយូណាន។ "ធនាគារខួរក្បាលសេដ្ឋកិច្ច ឡានឆាង-មេគង្គ" ដែលរួមគ្នាផ្តួចផ្តើមដោយទីភ្នាក់ងារព័ត៌មានសេដ្ឋកិច្ចចិន ទីភ្នាក់ងារព័ត៌មានស៊ីនហួសាខាខេត្តយូណាន និងក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីអន្តរជាតិខេត្តយូណាននៃក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនី គ្រុប ប្រទេសចិន ត្រូវបានសម្ពោធស្លាកជាផ្លូវការនៅថ្ងៃដដែលនោះ។
បន្ទាប់ពីការបង្កើតធនាគារខួរក្បាលនេះ វានឹងពឹងផ្អែកលើមុខងាររបស់ស្ថាប័នធនាគារខួរក្បាលកម្រិតខ្ពស់ថ្នាក់ជាតិនៃទីភ្នាក់ងារព័ត៌មានស៊ីនហួ និងឧត្តមភាពនៃការប្រមូលព័ត៌មាន និងសមត្ថភាពវិភាគនិងវិនិច្ឆ័យនៃទីភ្នាក់ងារព័ត៌មានសេដ្ឋកិច្ចចិន ហើយធ្វើការសម្របសម្រួល និងប្រមូលផ្តុំធនធាននៃទីភ្នាក់ងារព័ត៌មានសេដ្ឋកិច្ចចិន ព្រមទាំងសហការជាមួយស្ថាប័នរដ្ឋាភិបាល សហគ្រាសរដ្ឋ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងកម្លាំងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្តោតលើស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងសម្រេចបាននូវលទ្ធផលស្រាវជ្រាវដែលមានគុណភាពខ្ពស់របស់ធនាគារខួរក្បាល។
"ធនាគារខួរក្បាលសេដ្ឋកិច្ច ឡានឆាង-មេគង្គ"បានបង្កើតការិយាល័យនៅមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចខេត្តយូណាននៃទីភ្នាក់ងារព័ត៌មានសេដ្ឋកិច្ចចិន ដើម្បីធ្វើការងារប្រចាំថ្ងៃ។ នៅក្នុងពិធីសម្ពោធនេះ បុគ្គលិកដែលទទួលខុសត្រូវពាក់ព័ន្ធនៃការិយាល័យនេះ បានធ្វើការណែនាំលម្អិតអំពីផែនការសម្រាប់ការបង្កើតធនាគារខួរក្បាល និងគម្រោងស្រាវជ្រាវសំខាន់ៗនាពេលថ្មីៗ។