ប្រទេសចិនដាក់បញ្ជូនរបាយការណ៍ចំនួនពីរចំពោះលេខាធិការដ្ឋាននៃ « អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ» (UNFCCC)

CRI, January 14, 2025
Size:

       ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិនបានផ្សាយដំណឹងនៅពេលថ្មីៗនេះថា ដើម្បីអនុវត្តនូវ « អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)» និងការកំណត់នៃការសម្រេចចិត្តពាក់ព័ន្ធនៃ« កិច្ចព្រមព្រៀងប៉ារីស» នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសចិនបានដាក់បញ្ជូនរបាយការណ៍ការងារចំនួនពីរ ចំពោះលេខាធិការដ្ឋាននៃ «អនុសញ្ញា UNFCCC » តាមពេលកំណត់ ដោយឡែកគឺ «របាយការណ៍តម្លាភាពប្រចាំពីរឆ្នាំជាលើកទីមួយ ស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន »  និង« របាយការណ៍បច្ចុប្បន្នភាពប្រចាំពីរឆ្នាំជាលើកទីបួន ស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន » 

      របាយការណ៍ទាំងពីរនេះបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវគោលនយោបាយនិងប្រតិបត្តិការពាក់ព័ន្ធ ព្រមទាំងដំណើរការវិវឌ្ឍនិងប្រសិទ្ធភាពរបស់ប្រទេសចិនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ  ដើម្បីបង្ហាញពីការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំទំនួលខុសត្រូវក្នុងការគ្រប់គ្រងការឆ្លើយតបការប្រែប្រួលអាកាសធាតុពិភពលោក។

      ខ្លឹមសារនៃរបាយការណ៍ការងារទាំងពីរនេះ មានដូចជា៖ តារាងបញ្ជីឈ្មោះនៃឧស្ម័នបន្ទប់កញ្ចក់នៃប្រទេសចិន  ,  ដំណើរការរួមចំណែកដែលកំណត់ដោយថ្នាក់ជាតិចិន,   គោលនយោបាយនិងប្រតិបត្តិការកាត់បន្ថយការបំភាយឧស្ម័នបន្ទប់កញ្ចក់និងប្រសិទ្ធភាពឥទ្ធិពលប៉ះពាល់និងការបស្សំខ្លួនទៅនឹងការប្រែប្រួលនៃអាកាសធាតុ  ,  តម្រូវការនៃថវិកា  បច្ចេកវិទ្យានិងការកសាងសមត្ថភាពព្រមទាំងវិធីសាស្ត្រដើម្បីទទួលការគាំទ្រ  ក៏ដូចជាព័ត៌មានជាមូលដ្ឋានរបស់តំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕