កិច្ចប្រជុំឆ្នាំប្រចាំ២០២៥នៃវេទិកាBoaoសម្រាប់អាស៊ីនឹងបើកធ្វើពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែមីនា ក្រោមប្រធានបទ “រួមគ្នាបង្កើតអនាគតរបស់អាស៊ីក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្មពិភពលោក” ក្នុងគោលបំណងប្រកាន់ខ្ជាប់ពហុភាគីនិយម ជំរុញការអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលស្តីពីអនាគតរបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការនៃវេទិកានេះបានធ្វើបទបង្ហាញនាថ្ងៃទី៨ ខែមករាថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលនិងបរិវត្តកម្មដ៏សំខាន់សម្រាប់ការកសាងរបៀបរៀបរយអន្តរជាតិឡើងវិញ។ក្នុងនាមជាកម្លាំងចលករសំខាន់នៃកំណើនសេដ្ឋកិច្ចសកល អាស៊ីត្រូវតែធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈម៕