លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះការងារសវនកម្ម

CRI, January 13, 2025
Size:

ថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះការងារសវនកម្មដោយបានលើកឡើងថា  សវនកម្មគឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធត្រួតពិនិត្យរបស់គណបក្សនិងរដ្ឋ  ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នសវនកម្មបានផ្តោតលើការងាររួមរបស់បក្សនិងរដ្ឋដោយឈរលើជំហរត្រួតពិនិត្យសេដ្ឋកិច្ច ស្ថាប័នសវនកម្មបានដើរតួនាទីវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពល្អប្រសើរ គាំពារសន្តិសុខសេដ្ឋកិច្ចជាតិ លាតត្រដាងហានិភ័យនិងគ្រោះថ្នាក់ដែលលាក់កំបាំង និងការជំរុញការងារប្រឆាំងអំពើពុករលួយនិងភាពវឹកវរ  

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មីនេះ យើងត្រូវតែដឹកនាំដោយទស្សនៈសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មី ហើយប្រកាន់ខ្ជាប់នូវការដឹកនាំរបស់មជ្ឈិមបក្សលើការងារសវនកម្ម ផ្តោតលើការកសាងប្រព័ន្ធត្រួតពិនិត្យសវនកម្មដែលមានលក្ខណៈប្រមូលផ្តុំ ឯកភាព គ្រប់ជ្រុងជ្រោយ មានកិត្យនុភាពនិងមានប្រសិទ្ធភាព បន្តលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការត្រួតពិនិត្យសវនកម្មនិងការពារការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចនិងសង្គមជាមួយនឹងការត្រួតពិនិត្យសវនកម្មប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកថ្មីក្នុងការជំរុញគ្រប់ជ្រុងជ្រោយដលការកសាងប្រទេសខ្លាំងនិងការស្តារប្រជាជាតិឡើងវិញជាមួយនឹងទំនើបកម្មតាមបែបផែនចិន 

សូមជម្រាបថា សន្និសីទការងារសវនកម្មជាតិនិងមហាសន្និបាតលើកសរសើរសមូហភាពឈានមុខនិងបុគ្គលិកឈានមុខនៃស្ថាប័នសវនកម្មទូទាំងប្រទេសចិនបានបើកធ្វើឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥