ក្រសួងការបរទេសចិន ៖ ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការតភ្ជាប់គ្នានៃពិភពលោក

CRI, January 10, 2025
Size:

ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី  ខែមករា ។ មានអ្នកសារព័ត៌មានសួរថា  នៅពេលប្រព័ន្ធសារព័ត៌មានរបស់ប្រទេសនានាធ្វើការបូកសរុបព័ត៌មាននៅចុងឆ្នាំ ២០២៤  សមិទ្ធផលរបស់ប្រទេសចិនស្តីពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិផ្នែកតភ្ជាប់គ្នាបានទទួលបានការយកចិត្តទុកដាក់ខ្ពស់ មានទស្សនៈដ៏ច្រើនសម្គាល់ឃើញថា រូបមន្តដឹកជញ្ជូនថ្មីនៃការតភ្ជាប់គ្នាដូចជា "ផ្លូវដែកចិន-ឡាវ + រថភ្លើងចិន-អឺរ៉ុបបានក្លាយជា "កប្បាលម៉ាស៊ីនថ្មី" ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ តើអ្នកនាំពាក្យអាចអធិប្បាយអំពីសភាពការណ៍ពាក់ព័ន្ធបានទេ?

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិននិងប្រទេសពាក់ព័ន្ធបានមានដំណឹងល្អជាបន្តបន្ទាប់អំពីកិច្ចសហប្រតិបត្តិផ្នែកតភ្ជាប់គ្នា ដូចជា ៖ ការដឹកជញ្ជូនទំនិញតាមរថភ្លើងចិន-អឺរុបសរុបលើសពី ១០ ជើង ទំហំដឹកជញ្ជូនទំនិញតាមផ្លូវដែកចិន-ឡាវលើសពី ៥០ លានតោន គម្រោងសំខាន់ៗ ដូចជា ផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានបានចាប់ដំណើរការសាងសង់  ផ្លូវដែកឆ្លងកាត់ព្រំដែនចិន-វៀតណាមនិងផ្លូវដែកតាមឆ្នេរសមុទ្រខាងកើតម៉ាឡេស៊ីសុទ្ធតែទទួលបានការវិវឌ្ឍសំខាន់  ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ហើយនឹងបន្តប្រកាន់ខ្ជាប់នូវការពិគ្រោះពិភាក្សា ការកសាងរួមគ្នា និងការចែករំលែកគ្នា ដើម្បីជួយជំរុញការធ្វើទំនើបកម្មនៃបណ្តាប្រទេសសកលខាងត្បូង