ថ្ងៃទី ៥ ខែមករា អ្នកកាសែតទទួលបានដំណឹងពីក្រសួងវប្បធម៌និងទេសចរណ៍ចិនឱ្យដឹងថា កិច្ចប្រជុំប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ទូទាំងប្រទេសចិនបានធ្វើឡើងនៅក្រុងប៉េកាំងនាពេលថ្មីនេះ ដែលបានកំណត់ទិសដៅការងារសំខាន់ប្រចាំឆ្នាំ២០២៥។
តាមការរៀបចំចាត់ចែងនៃកិច្ចប្រជុំ នៅឆ្នាំ២០២៥ ក្រសួងនិងស្ថាប័នវប្បធម៌និងទេសចរណ៍ចិននឹងជំរុញឱ្យធនធានវប្បធម៌សាធារណៈគុណភាពខ្ពស់ចូលទៅដល់មូលដ្ឋាន , ធ្វើឱ្យល្អនូវការស្រាវជ្រាវវត្ថុបុរាណនិងការអភិរក្ស និងប្រើប្រាស់, ជំរុញឱ្យកម្រិតបន្តវេននិងអភិរក្សវប្បធម៌អរូបីកើនឡើងថែមទៀត , បន្តជំរុញឱ្យខ្លឹមសារឧស្សាហកម្មទេសចរណ៍កាន់តែសម្បូរបែប, ខ្សែសង្វាក់កាន់តែរឹងមាំ គុណភាពកាន់តែខ្ពស់ ទទួលបានប្រសិទ្ធភាពកាន់តែច្រើន, ជំរុញដោយមានប្រសិទ្ធភាពនូវការបង្កើតនិងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មី , បន្តបង្កបរិយាកាសទីផ្សារដែលមានសណ្តាប់ធ្នាប់និងមានភាពងាយស្រួល, ពង្រីកបន្ថែមវិធីសាស្ត្រថ្មីនៃការផ្លាស់ប្តូរខាងវប្បធម៌និងទេសចរណ៍ , ធ្វើការងារធានារ៉ាប់រងមានលក្ខណៈចម្រុះនិងលក្ខណៈមូលដ្ឋានឱ្យបានល្អ ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការងារវប្បធម៌និងទេសចរណ៍៕