នៅវេលាម៉ោង ៤ ថ្ងៃទី ៧ខែមករា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប Shijian-25 ដោយជោគជ័យតាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March-3B នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ។ ផ្កាយរណបត្រូវបានបញ្ជូនទៅក្នុងគន្លងតារាវិថីតាមការកំណត់ ភារកិច្ចបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។
សូមបញ្ជាក់ថា ផ្កាយរណប Shijian-25 ប្រើសម្រាប់ធ្វើតេស្តបច្ចេកទេសបំពេញឥន្ទនៈដល់ផ្កាយរណប និងផ្តល់សេវាកម្មពន្យារពេលវេលាដំណើរការនៃផ្កាយរណប។
នេះជាការហោះហើរលើកទី ៥៥៥ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Long March ៕