ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

CRI, January 7, 2025
Size:

    "ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនក្នុងរយៈពេល  ឆ្នាំចុងក្រោយនេះទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ " "ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកកំពុងដើរតាមមាគ៌ាដែលឆ្ពោះទៅរកការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះជាលំដាប់ "។ល។ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសលទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ចទូទាំងប្រទេសចិនលើកទី  កាលពីថ្ងៃទី ២៦ ខែធ្នូ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានវាយតម្លៃយ៉ាងសកម្មចំពោះការនេះ  ទិន្នន័យបង្ហាញថា GDP របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួនជិត ១៣០ ទ្រីលានយាន់ប្រាក់ចិនដែលទំហំសេដ្ឋកិច្ចសរុបបានជាប់ចំណាត់ថ្នាក់ទី២លើពិភពលោក  ក្នុងរយៈពេល  ឆ្នាំចុងក្រោយនេះ អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមគឺ ប្រហែល ៣០ ភាគរយដែលបានក្លាយជាប្រភពកំណើនដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល  នៅថ្ងៃដដែល ធនាគារពិភពលោកបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៤ និង ២០២៥ 

    មជ្ឈដ្ឋានខាងក្រៅបានសម្គាល់ឃើញថា លទ្ធផលនៃការធ្វើជំរឿនលើកនេះ គឺ ពិតប្រាកដនិងត្រឹមត្រូវ ដែលបានឆ្លុះបញ្ចាំងយ៉ាងសត្យានុម័តនូវសភាពការណ៍ស្តីពីការអភិវឌ្ឍនិងបម្រែបម្រួលរបស់សេដ្ឋកិច្ចចិនក្នុងរយៈពេល  ឆ្នាំកន្លងមកនេះ  លោក Wang Xiaosong សាស្រ្តាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា សមិទ្ធផលបែបនេះ សំខាន់គឺបានមកពីរដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយគ្រប់គ្រងជាម៉ាក្រូដែលប្រកបដោយវិទ្យាសាស្ត្រនិងប្រសិទ្ធភាព ដែលបានយកឈ្នះលើការលំបាកនិងការសាកល្បងជាច្រើន ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលចិនបានពន្លឿនការអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មីដោយសមស្របនឹងតម្រូវការនៃយុគសម័យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ 

    បើមើលពីលទ្ធផលនៃការធ្វើជំរឿនអាចឃើញថា ក្នុងរយៈពេល  ឆ្នាំចុងក្រោយនេះ ប្រឈមមុខនឹងហានិភ័យនិងការសាកល្បងជាច្រើន ដូចជា កម្លាំងសម្ពាធដែលបណ្តាលមកពីការធ្លាក់ចុះខាងសេដ្ឋកិច្ចសកលមានភាពកាន់តែខ្លាំងឡើង ភាពច្របូកច្របល់ខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែធ្ងន់ធ្ងរ គាំពារនិយមផ្នែកពាណិជ្ជកម្មកំពុងងើបឡើងវិញជាបន្តបន្ទាប់និងការរីករាលដាលនៃជំងឺកូវីដ ១៩ ជាដើម សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលបានរំលេចចេញបម្រែបម្រួលវិជ្ជមានជាច្រើនក្នុងវិស័យដូចជាការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ ការជំរុញភាពច្នៃប្រឌិតថ្មីនិងការធ្វើបដិវត្តកម្មភាពបៃតងជាដើម 

    ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនក៏បាននាំមកនូវ"ភាពបៃតង"កាន់តែច្រើនផងដែរ  ក្នុងរយៈពេល  ឆ្នាំចុងក្រោយនេះ ការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិនទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយឧស្សាហកម្មថាមពលថ្មីបានទទួលការអភិវឌ្ឍយ៉ាងផុលផុស  ឧទាហរណ៍ដូចជា បរិមាណផលិតរថយន្តថាមពលថ្មីក្នុងឆ្នាំ ២០២៣ បានឡើងដល់  លាន  សែន  ម៉ឺន  ពាន់គ្រឿងដែលកើនឡើង . ដងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ហើយបរិមាណផលិតរថយន្តបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកក្នុងរយៈពេល  ឆ្នាំជាប់ៗគ្នាដែលសមមាត្រមានចំនួនលើសពី ៦០ ភាគរយនៃទូទាំងពិភពលោក 

    ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ការធ្វើជំរឿនសេដ្ឋកិច្ចរបស់ចិនឱ្យបានពេញលេញវាមានសារសំខាន់ជាសកល  ក្នុងរយៈពេល  ឆ្នាំចុងក្រោយនេះ បរិយាកាសអន្តរជាតិបានកើតមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ ក្នុងនោះ ក៏បានឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ អស់រយៈពេល៣ឆ្នាំផងដែរ  ប្រឈមមុខនឹងការសាកល្បងគ្រប់ប្រភេទ សេដ្ឋកិច្ចចិនបានរក្សាកំណើនដោយនឹងនរជាលំដាប់ដែលបានបង្ហាញពីភាពធន់យ៉ាងខ្លាំងក្លា  ក្នុងអំឡុងពេលនេះ ឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិនបានស្តារផលិតភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដែលបានធានាឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលដំណើរការដោយប្រក្រតី ក៏ដូចជាបានរួមចំណែកយ៉ាងធំធេងក្នុងការលំនឹងសេដ្ឋកិច្ចពិភពលោក 

    ជំនឿចិត្តបែបនេះកំពុងត្រូវបានបង្កើនថែមមួយកម្រិតទៀត ពោលគឺ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា គួរពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់និង"លំនឹងពាណិជ្ជកម្មបរទេសនិងលំនឹងការវិនិយោគបរទេស"  ពិភពលោកអាចមើលឃើញច្បាស់ថែមមួយកម្រិតទៀតថា ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល ហើយប្រទេសចិនដែលកាន់តែមានភាពបើកទូលាយមុខជានឹងមានអំណោយផលដល់ពិភពលោកជាក់ជាមិនខាន៕