លោក Yuan Da អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចំនួនស្តីពី"សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់"នៅថ្ងៃទី៣ខែមករាថា ឆ្នាំនេះ ចិននឹងអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនថ្មីសម្រាប់ការទិញផលិតផលឌីជីថល ដូចជាទូរស័ព្ទដៃជាដើម ហើយនឹងផ្តល់ឧបត្ថម្ភកធនដល់អ្នកប្រើប្រាស់ជាបុគ្គលក្នុងការទិញផលិតផលឌីជីថលប្រភេទ៣ ដូចជាទូរស័ព្ទដៃ ថេប្លេត និងនាឡិកាឆ្លាតវៃជាដើម។
លោក Yuan Da បានថ្លែងថា នៅឆ្នាំនេះ នឹងបង្កើនទំហំបំណុលជាតិពិសេសរយៈពេលវែងដោយទ្រង់ទ្រាយធំ ហើយបង្កើនកម្លាំងនៃការពង្រីកអនុវត្តគោលនយោបាយ"ជំរុញការធ្វើបច្ចុប្បន្នភាពលើគ្រឿងសម្ភារៈទ្រង់ទ្រាយធំនិងផ្លាស់ប្ដូរការប្រើប្រាស់របស់ចាស់មកថ្មី"។(ហៅកាត់ថា គោលនយោបាយ"ថ្មីពីរ")។ "យើងនឹងប្រកាសគម្រោងជាក់ស្តែងក្នុងការបង្កើនកម្លាំងនៃការពង្រីកអនុវត្តគោលនយោបាយ"ថ្មីពីរ"នៅឆ្នាំនេះក្នុងពេលឆាប់ៗ និងណែនាំគ្រប់ទីកន្លែងឱ្យធ្វើការតភ្ជាប់ឱ្យបានរលូននិងផ្លាស់ប្តូរដោយមានសណ្តាប់ធ្នាប់នូវគោលនយោបាយគាំទ្រពាក់ព័ន្ធនៅពេលឆ្លងឆ្នាំ ដើម្បីខិតខំសម្រេចបាននូវប្រសិទ្ធភាពជាក់ស្តែងកាន់តែធំ៕