សន្និសីទថ្នាក់រដ្ឋមន្ត្រីឃោសនាការទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង លោក Cai Qi អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា

CRI, January 6, 2025
Size:

សន្និសីទថ្នាក់រដ្ឋមន្ត្រីឃោសនាការទូទាំងប្រទេសចិនបានបើកធ្វើពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែមករានៅក្រុងប៉េកាំង  លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា  លោកបានគូសបញ្ជាក់ថា ត្រូវយកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាការណែនាំ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ព្រមនិងកិច្ចប្រជុំពេញអង្គលើកទី២និងលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ រៀនសូត្រយ៉ាងស៊ីជម្រៅនូវគំនិតវប្បធម៌របស់លោក Xi Jinping ស្វែងយល់យ៉ាងស៊ីជម្រៅនូវអត្ថន័យប្រកបដោយលក្ខណៈសម្រេចនៃ “ភាពជាក់លាក់ចំនួនពីរ” បង្កើន “មនសិការចំនួន៤” ប្រកាន់ខ្ជាប់ជំនឿចិត្តលើខ្លួនឯងចំនួន៤និង ធ្វើការគាំពារចំនួន២” ផ្តោតលើការផ្សព្វផ្សាយទស្សនៈតម្លៃជាគន្លឹះនៃសង្គមនិយម ផ្តោតលើការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធនិងយន្តការវប្បធម៌ ផ្តោតលើការបង្កើតប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំង ដើម្បីផ្តល់ការធានាខាងគំនិតយ៉ាងមុតមាំ កម្លាំងស្មារតីដ៏ខ្លាំងក្លានិងលក្ខខណ្ឌវប្បធម៌អនុគ្រោះសម្រាប់ជំរុញការកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងការស្តារប្រជាជាតិឡើងវិញដ៏មហិមាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន