គ្រឿងសមុទ្រថៃត្រូវបានលក់ទៅប្រទេសចិនតាមផ្លូវរថភ្លើងចិន-ឡាវជាលើកដំបូង

lmcchina.org, January 6, 2025
Size:

នៅវេលាម៉ោង ១៥:០០ ថ្ងៃទី ៣ ខែមករា រថភ្លើងដឹកទំនិញអន្តរជាតិ "ខ្សែដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ" ដែលដឹកជញ្ជូនបង្គាកកឆ្អិន ២៤ តោន និងចេញដំណើរពីខេត្ត Songkhla ប្រទេសថៃ បានធ្វើដំណើរចូលទៅក្នុងស្ថានីយរថភ្លើងវ៉ាងចាយីងខាងលិច ក្រុងគុនមីង តាមផ្លូវរថភ្លើងចិន-ឡាវ។ នេះជានិមិត្តសញ្ញានៃចាប់ផ្តើមជាផ្លូវការនូវការសាកល្បងដឹកជញ្ជូនជលផលស្រស់តាមផ្លូវរថភ្លើងចិន-ឡាវ។


នៅក្នុងមជ្ឈមណ្ឌលឡូជីស្ទីកខ្សែសង្វាក់ត្រជាក់អន្តរជាតិអាស៊ាន មីងភីនហ្វូ ក្រុងគុនមីង បុគ្គលិកកំពុងអនុវត្តនីតិវិធីត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបង្គាកកឆ្អិនដែលទើបដឹកមកដល់ថ្មីៗ ដើម្បីធានាបាននូវគុណភាពនៃការដឹកជញ្ជូន និងសុវត្ថិភាពចំណីអាហារនៃគ្រឿងសមុទ្រ។ បង្គាកកឆ្អិនទាំងនេះនឹងត្រូវផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ជាផលិតផលពិសេសសម្រាប់បុណ្យចូលឆ្នាំថ្មីតាមរយៈបណ្តាញទីផ្សារ។

ការដឹកជញ្ជូនគ្រឿងសមុទ្រប្រទេសថៃដោយជោគជ័យលើកនេះ ទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នានូវការដឹកជញ្ជូនតាមផ្លូវរថភ្លើងចិន-ឡាវ និងផ្លូវថ្នល់។ បង្គាកកឆ្អិនទាំងនេះត្រូវបានដឹកជញ្ជូនពីប្រទេសថៃទៅក្រុងវៀងចន្ទន៍នៃប្រទេសឡាវតាមផ្លូវថ្នល់ រួចដឹកជញ្ជូនទៅកាន់ទៅកាន់ទីក្រុងគុនមីងដោយផ្ទាល់តាមរយៈ"ខ្សែដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ"នៃផ្លូវរថភ្លើងចិន-ឡាវ។ រូបមន្រដឹកជញ្ជូនដែលរួមបញ្ចូលនូវផ្លូវរថភ្លើង និងផ្លូវថ្នល់បែបច្នៃប្រឌិតថ្មីនេះ អាចកាត់បន្ថយរយៈពេលដឹកជញ្ជូនប្រហែល ១៤ ថ្ងៃ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវថ្នល់នៅកាលមុន ហើយបានកាត់បន្ថយនូវការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ។