ទស្សនាវដ្តី«Qiushi»ចុះផ្សាយអត្ថបទសំខាន់របស់លោកXi Jinpingក្រោមចំណងជើងថា «ជំរុញការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏អស្ចារ្យនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន»

CRI, January 2, 2025
Size:

    ទស្សនាវដ្តី«Qiushi»លេខទី១ដែលនឹងបោះពុម្ពផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នឹងចុះផ្សាយអត្ថបទសំខាន់របស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា «ជំរុញការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏អស្ចារ្យនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន»

    អត្ថបទបានបង្ហាញថា ការធ្វើទំនើបកម្មតាមបែបផែនចិនជាសមិទ្ធផលសំខាន់របស់បក្សកុម្មុយនិស្តចិនក្នុងការដឹកនាំប្រជាជនក្នុងការស្វែងរកនិងអនុវត្តអស់រយៈពេលយូរអង្វែង និងជាមាគ៌ានៃការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិនជាគម្រោងជាប្រព័ន្ធ តម្រូវការសម្របសម្រួល គ្រោងជាប្រព័ន្ធនិងជំរុញជាសមូហភាព និងដោះស្រាយដោយត្រឹមត្រូវនូវទំនាក់ទំនងសំខាន់ជាច្រើន។អត្ថបទបានសង្គត់ធ្ងន់ថា ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនជាភារកិច្ចយូរលង់ ត្រូវតែបង្កើនការសិក្សាស្រាវជ្រាវទ្រឹស្តី រុករកជាក់ស្តែងបន្ថែមទៀត ដើម្បីធ្វើឱ្យការយល់ដឹង គោលនយោបាយនិងវិធានការរបស់យើងកាន់តែសមស្របទៅនឹង ក្រឹត្យក្រមសត្យានុម័ត៕