គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនបង្កើតអគ្គនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈកម្ពស់ទាប

CRI, December 31, 2024
Size:

ថ្ងៃទី ២៧  ខែធ្នូ គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនបានបង្កើតអគ្គនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈកម្ពស់ទាបជាផ្លូវការ។

យោងតាមគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនផ្សាយដំណឹងឱ្យដឹងថា  អគ្គនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈកម្ពស់ទាបរបស់ចិន មានមុខងារមួយចំនួន ដូចជាការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈកម្ពស់ទាប ផែនការអភិវឌ្ឍន៍រយៈពេលមធ្យមដល់រយៈពេលវែង ក៏ដូចជាលើកសំណើអំពីគោលនយោបាយពាក់ព័ន្ធ និងសម្របសម្រួលដោះស្រាយបញ្ហាសំខាន់ៗពាក់ព័ន្ធផងដែរ៕