នៅថ្ងៃទី ២៧ ខែធ្នូ គម្រោងប្រភពផ្គត់ផ្គង់ទឹក និងទឹកផឹកសុវត្ថិភាពនៅភូមិអាងតា ក្រុងណៃពីដោ ដែលជាគម្រោងគំរូសម្រាប់ផ្តល់ផលប្រយោជន៍ដល់ប្រជាជនតាមជនបទ "សកម្មភាពទឹកស្អាត និងអភិវឌ្ឍន៍បៃតង" ប្រទេសឡានឆាង-មេគង្គ (ដំណាក់កាលទី ២) និងបានទទួលការគាំទ្រខាងហិរញ្ញប្បទានពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ របស់រដ្ឋាភិបាលចិន ត្រូវបានប្រគល់ដល់ភាគីមីយ៉ាន់ម៉ាដោយមានភាពរលូន។ ឯកឧត្តម ឡាមួ រដ្ឋមន្ត្រីក្រសួងសហករណ៍ និងអភិវឌ្ឍន៍ជនបទមីយ៉ាន់ម៉ា ឯកឧត្តម តាន ធុនអ៊ូ ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ស្វយ័តសហព័ន្ធណៃពីដោ ឯកឧត្តម អូវយ៉ាង តាវពីង ទីប្រឹក្សាស្ថានទូតប្រទេសចិនប្រចាំមីយ៉ាន់ម៉ា និងលោកស្រី ឆឹង យ៉ាន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថាមពលកាបូនសូន្យ(មីយ៉ាន់ម៉ា) នៃក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនី គ្រុប ប្រទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់នេះ។ តំណាងភាគីនានាសរុបជាង ២០០ នាក់ដែលមកពីក្រសួងពាក់ព័ន្ធ សហគ្រាសចិននៅមីយ៉ាន់ម៉ា និងអ្នកភូមិក្នុងតំបន់បានចូលរួមក្នុងពិធីនេះ។
គម្រោងនេះត្រូវបានរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រទន្លេយ៉ាងសេនៃគណៈកម្មការធារាសាស្ត្រទន្លេយ៉ាងសេក្រសួងធារាសាស្ត្រចិន និងត្រូវបានអនុវត្តដោយក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីអន្តរជាតិខេត្តយូណាននៃក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនី គ្រុប ប្រទេសចិន។