រៀងរាល់ថ្ងៃអង្គារ ផ្លែឈើ និងបន្លែពិសេសរបស់ខេត្តយូណានរួមមាន ប្រូខូលី សាឡាត់ និងម្ទេសជាដើម នឹងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដោយរថភ្លើងដឹកទំនិញអន្តរជាតិសញ្ញា"ឡានឆាង-មេគង្គ យូណាន" តាមរយៈផ្លូវរថភ្លើងចិន-ឡាវ។
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំនេះ រថភ្លើងដឹកទំនិញអន្តរជាតិសញ្ញា"ឡានឆាង-មេគង្គ យូណាន"បានចេញដំណើរជាលើកដំបូងពីកំពង់ផែស្ងួតអន្តរជាតិ ធឹងជូន ខេត្តយូណាន ក្នុងទីក្រុងគុនមីង។ ឥឡូវនេះ រថភ្លើងដឹកទំនិញអន្តរជាតិសញ្ញា"ឡានឆាង-មេគង្គ យូណាន" បានសម្រេចនូវការដំណើរការតាមពេលកំណត់។
លោកស្រី សាន សៀយូ នាយកផ្នែគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនដឹកទំនិញអន្តរជាតិ ធឹងជូន ខេត្តយូណាន បានបញ្ជាក់ថា បន្ទាប់ពីយើងបានអនុវត្ត"របៀបដឹកជញ្ជូនរួម" "ប្រព័ន្ធបញ្ជាទិញតែមួយ" និង"ប្រព័ន្ធកុងតែណឺមួយ" ការចំណាយរបស់អតិថិជនត្រូវបានកាត់បន្ថយប ៣០% និងបានលើកកម្ពស់ប្រសិទ្ធភាព ៤០% ដោយបានសម្រេចនូវ "ប្រព័ន្ធបញ្ជាទិញតែមួយ" "ប្រព័ន្ធកុងតែណឺមួយ" និង"សេវាកម្មច្រកតែមួយ"។
គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ រថភ្លើងដឹកទំនិញអន្តរជាតិសញ្ញា"ឡានឆាង-មេគង្គ យូណាន"បានធ្វើដំណើរចំនួនសរុប ២៧ លើក ដោយបានដឹកជញ្ជូនផ្លែឈើ និងបន្លែដែលមានគុណភាពខ្ពស់របស់ខេត្តយូណានជិត ៣០០០ តោន ហើយបានបង្កើតស្ពានពាណិជ្ជកម្មកសិផលដែលមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសចិន ឡាវ និងថៃ និងបានជំរុញយ៉ាងខ្លាំងដល់ការចរាចរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិផលរវាងប្រទេសទាំង ៣ ព្រមទាំងបានចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។