អ្នកយកព័ត៌មានបានទទួលដំណឹងពីសន្និសិទទិសដៅការងារគមនាគមន៍និងដឹកជញ្ជូនទូទាំងប្រទេសឆ្នាំ ២០២៥ ដែលរៀបចំដោយក្រសួងគមនាគមន៍និងដឹកជញ្ជូនចិននៅថ្ងៃទី ២៣ខែធ្នូឱ្យដឹងថា តាមការប៉ាន់ប្រមាណ លំហូរអ្នកដំណើរឆ្លងតំបន់នៃប្រទេសចិនក្នុងឆ្នាំ ២០២៤ មានចំនួនប្រហែល ៦៤.៥ ពាន់លាននាក់ដែលកើនឡើងប្រហែល ៥.២%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
បើតាមអ្នកទទួលខុសត្រូវនៃក្រសួងគមនាគមន៍និងដឹកជញ្ជូនចិន ឱ្យដឹងថា ទំហំដឹកជញ្ជូនទំនិញនៃប្រទេសចិនបានរក្សាកំណើននៅឆ្នាំនេះ តាមការប៉ាន់ប្រមាណ ទំហំដឹកជញ្ជូនទំនិញជាលក្ខណៈអាជីវកម្មមានចំនួនប្រហែល ៥៦,៥ ពាន់លានតោន កើនឡើង ៣,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការលើកដាក់ទំនិញនៅកំពង់ផែត្រូវបានរំពឹងថានឹងសម្រេចបានប្រមាណ ១៧.៥ ពាន់លានតោន កើនឡើង ៣.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំលើកដាក់ទំនិញពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មបរទេសបានកើនឡើងប្រហែល ១.៩% និង ៧%ដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕