ថ្ងៃទី២៤ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានលើកសំណួរថា ម្សិលមិញប្រទេសរុស្ស៊ីបានប្រកាសបញ្ជីឈ្មោះនៃប្រទេសដៃគូBRICS ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ តើលោកស្រីអាចរៀបរាប់ពីព័ត៌មានលម្អិតបានទេ?
ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា កាលពីខែតុលាឆ្នាំ២០២៤ លោកXi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលBRICS នៅទីក្រុងKazanប្រទេសរុស្ស៊ីហើយឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាមួយថ្នាក់ដឹកនាំBRICS ស្តីពីការបង្កើតប្រទេសដៃគូដែលជាការវិវឌ្ឍដ៏សំខាន់មួយនៃដំណើរការអភិវឌ្ឍន៍នៃ BRICSបន្ទាប់ពីការបន្ថែមសមាជិកប្រកបដោយលក្ខណៈជាប្រវត្តិសាស្រ្តនៅឆ្នាំ២០២៣។ ក្រោយពីកិច្ចប្រជុំ ប្រទេសចិនបានសហការយ៉ាងសកម្មជាមួយប្រទេសម្ចាស់ផ្ទះនិងប្រទេសជាសមាជិក BRICS ជំរុញការងារប្រទេសដៃគូ ហើយចុងក្រោយបានកំណត់ថា ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាននិងអ៊ូហ្គង់ដាបានក្លាយជាដៃគូនៃ BRICS ។ ការដែលមហាគ្រួសារBRICSមានប្រទេសដៃគូថ្មីមកចូលរួមគឺជាសញ្ញាបញ្ជាក់ថាកិច្ចសហប្រតិបត្តិការBRICSបានឡើងដល់កម្រិតថ្មី៕