កម្មវិធី"សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ"លើកទី ៦ ប្រារព្ធនៅកម្ពុជា

lmcchina.org, December 23, 2024
Size:

កាលពីថ្ងៃទី ១៨ ដល់ទី ២១ ខែធ្នូ ឆ្នាំ ២០២៤ កម្មវិធី"សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ"លើកទី ៦ បានបើកសម្ពោធនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ អ្នកប្រកបរបរភាពយន្ត និងភ្ញៀវមកពីប្រទេសទន្លេឡានឆាង-មេគង្គ បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មី និងការអភិវឌ្ឍថ្មីនៃឧស្សាហកម្មវប្បធម៌ភាពយន្ត។

អ្នកចូលរួមកម្មវិធីនេះជឿជាក់ថា សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ដែលជាម៉ាកសញ្ញានៃការផ្លាស់ប្តូរវប្បធម៌ ឡានឆាង-មេគង្គ នោះ បានលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ ហើយបានទទួលការស្វាគមន៍ពីសំណាក់អ្នកជំនាញផ្នែកភាពយន្ត និងប្រជាជនមកពីគ្រប់ប្រទេស។ ឆ្នាំនេះគឺជា "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិន-កម្ពុជា"។ ប្រទេសទាំងពីរបានរួមគ្នារៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ យុវជន និងតំបន់មូលដ្ឋានជាដើម។ កម្មវិធីសប្តាហ៍ភាពយន្តនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសចិន និងកម្ពុជា។ គេជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកភាពយន្ត និងវប្បធម៌រវាងប្រទេសចិន និងកម្ពុជា នឹងអាចមានអនាគតកាន់តែភ្លឺស្វាង។

គួរបញ្ជាក់ថា វីដេអូផ្សព្វផ្សាយពីសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គលើកទី ៦ និងខ្សែភាពយន្តល្អៗជាច្រើន ត្រូវបានចាក់បញ្ចាំងក្នុងពិធីសម្ពោធនេះ ហើយមានការសំដែងរបាំប្រពៃណីខ្មែរ និងការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីឡានឆាង-មេគង្គ។

ក្នុងអំឡុងសប្តាហ៍ភាពយន្តនេះ ខ្សែភាពយន្តចំនួន ២០ នៃប្រទេសទន្លេឡានឆាង-មេគង្គ នឹងត្រូវចាក់បញ្ចាំងនៅតាមរោងកុនជាច្រើនក្នុងរាជធានីភ្នំពេញ។ លើសពីនេះ កិច្ចប្រជុំស្តីពីការផ្លាស់ប្តូរការស្រាវជ្រាវភាពយន្ត សិក្ខាសាលាស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការភាពយន្តឡានឆាង-មេគង្គ កម្មវិធីផ្សព្វផ្សាយគម្រោងភាពយន្ត ពិធីចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការ កម្មវិធីរាត្រីឡានឆាង-មេគង្គ និងសកម្មភាពពាក់ព័ន្ធមួយចំនួនទៀត នឹងត្រូវរៀបចំក្នុងឱកាសនេះ។