ការស្ទង់ប្រជាមតិនៃCGTN៖ម៉ាកាវបង្ហាញពិភពលោកនូវភាពរស់រវើកដ៏រឹងមាំនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”

CRI, December 20, 2024
Size:

ក្នុងឱកាសខួប២៥ឆ្នាំចំពោះដែលសាធារណរដ្ឋប្រជាមានិតចិនបានរៀបចំឡើងវិញនូវអធិបតេយ្យភាពលើម៉ាកាវ ការស្ទង់មតិដែលធ្វើឡើងរួមគ្នាដោយCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវម៉ាកាវក្នុងចំណោមអ្នកឆ្លើយសំណួរម៉ាកាវចំនួន1,551នាក់បានបង្ហាញថា លទ្ធផលជាផ្លែផ្កានៃការអនុវត្តដោយជោគជ័យនូវ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”នៅទីក្រុងម៉ាកាវបានទទួលការកោតសរសើរដ៏ខ្ពស់ពីអ្នកឆ្លើយសំណួរ ហើយអ្នកគ្រប់គ្នាជឿថា នេះគឺជារបបដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាដូគ្នានិងរក្សាភាពរុងរឿងនិងស្ថិរភាពក្នុងតំបន់យូរអង្វែង។

នៅក្នុងការស្ទង់មតិ 94.3%នៃអ្នកឆ្លើយតបសំណួរបានលើកឡើងថា មាតុភូមិដ៏ដ៏រឹងមាំបានគាំទ្រដោយពេញទំហឹងចំពោះភាពរុងរឿងនិងការអភិវឌ្ឍរបស់ម៉ាកាវ 92.7%នៃអ្នកឆ្លើយសំណួរបានមានអារម្មរណ៍យ៉ាងជ្រាលជ្រៅថា ទំនាក់ទំនងរវាងម៉ាកាវនិងមហាដីគោកកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ៕