តាមទិន្នន័យស្ថិតិដែលប្រកាសដោយអគ្គរដ្ឋបាលគយចិនកាលពីថ្ងៃទី១០ខែធ្នូបានបង្ហាញថា នៅ១១ខែដើមឆ្នាំនេះ តម្លៃសរុបនៃការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនត្រូវជា៣៩,៧៩ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៤,៩%បើប្រៀបនឹងធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញត្រូវជា២៣,០៤ទ្រីលានយាន់ប្រាក់ចិន និងការនាំចូលត្រូវជា១៦,៧៥ទ្រីលានយាន់ប្រាក់ចិន បានកើនឡើងចំនួន៦,៧%និង២,៤%ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានដំណើរការប្រកបដោយស្ថិរភាពជាទូទៅ៕