លោកKhadga Prasad Sharma Oliនាយករដ្ឋមន្ត្រីនេប៉ាល់ផ្តល់បទសម្ភាសន៍ដល់ អ្នកសារព័ត៌មានអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

CRI, December 12, 2024
Size:

ពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាលបានថ្លែងថា មិត្តភាពនេប៉ាល់និងចិនមានតាំងពីយូរលង់ណាស់មកហើយ អាចនិយាយបានថាគឺបានលើសពីប្រវត្តិសាស្ត្រទៀត។ការជួបសន្ទានារវាងខ្ញុំនិងលោក Xi Jinping ប្រធានរដ្ឋចិនលើកនេះទទួលបានសមិទ្ធផលយ៉ាងច្រើន មិនត្រឹមតែបានជំរុញឱ្យទំនាក់ទំនងមេត្រីភាពរវាងនេប៉ាល់និងចិនអភិវឌ្ឍទៅមុនតែប៉ុណ្ណោះទេ ថែមទាំងបានជំរុញការអភិវឌ្ឍខាងកិច្ចការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោកនិងសន្តិភាពពិភពលោកទៀតផង។បន្ទាប់ពីជំនួប ប្រទេសនេប៉ាល់និងចិនក៏បានចុះហេត្ថលេខាលើកកិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាជំរុញការកសាង”ខ្សែក្រវាត់និងផ្លូវ”។កិច្ចព្រមព្រៀងក្របខណ្ឌនេះពាក់ព័ន្ធលើនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធនិងការអភវិឌ្ឍជាដើម។

លោកបានបន្តថា ឆ្នាំ២០២៥គឺខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងនេប៉ាលនិងចិន។ភាគីយើងទាំងពីរនឹងបង្កើនការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំឱ្យជិតស្និទ្ធថែមមួយកម្រិតទៀត បង្កើតទំនាក់ទំនងជាដៃគូដែលជួយគ្នាទៅវិញទៅមកនិងជឿទុកចិត្តគ្នាទៅវិញទៅមក។យើងនឹងចាត់ចែងសកម្មភាពនិងគម្រោងផ្លាស់ប្តូរគ្រប់បែបយ៉ាង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យថែមមួយកម្រិតទៀតរវាងរដ្ឋាភិបាលនិងរវាងប្រជាជននិងប្រជាជ។ប្រទេសចិនបានប្រកាសកំណត់ឆ្នាំ២០២៥ជា«ឆ្នាំទេសចរណ៍នេប៉ាល់»ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នេប៉ាល់។ខ្ញុំជឿជាក់ថា ការអភិវឌ្ឍនៃទំនាក់ទំនងរវាងនេប៉ាល់និងចិនក្នុងឆ្នាំ២០២៥នឹងបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រ៕