ការបញ្ចាំងភាពយន្តអាស៊ាននៃមហោស្រពភាពយន្តអន្តរជាតិកោះហៃណានលើកទី ៦ បានចាប់ដំណើរការ

CRI, December 12, 2024
Size:

មហោស្រពភាពយន្តអន្តរជាតិកោះហៃណានលើកទី៦បានប្រព្រឹត្តទៅនៅទីក្រុង សានយ៉ា ខេត្តហៃណានប្រទេសចិន ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ១០ ខែធ្នូ។នៅថ្ងៃទី ៧ ខែធ្នូ ការបញ្ចាំងភាពយន្តអាស៊ាននៃមហោស្រពភាពយន្តអន្តរជាតិកោះហៃណានលើកទី ៦ បានចាប់ដំណើរការនៅទីក្រុងសានយ៉ា។ ភាពយន្តឆ្នើមចំនួន ១១ គ្រឿងមកពីប្រទេសអាស៊ានដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីនជាដើម បានបង្ហាញពីភាពប្លែកពិសេសរបស់តំបន់អាស៊ីអាគ្នេយ៍ទៅកាន់ទស្សនិកជន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានមានប្រសាសន៍ថា យើងពិតជាសប្បាយរីករាយណាស់ដែលបានឃើញនូវ "ដំណើរភាពយន្តចល័តកម្ពុជា-ចិន" របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលបានកសាងជាស្ពានសម្រាប់ការយល់ដឹងពីគ្នាយ៉ាងស៊ីជម្រៅរវាងប្រជាជនកម្ពុជានិងចិន។ ការផ្លាស់ប្តូរវប្បធម៌ភាពយន្ត និងទូរទស្សន៍រវាងកម្ពុជានិងចិន មានសក្ដានុពលធំធេង យើងរំពឹងថា ប្រទេសទាំងពីរនឹងជំរុញការអភិវឌ្ឍវិស័យភាពយន្ត និងទូរទស្សន៍ តាមរយៈការសហការគ្នាផលិតកម្មវិធី ការចែករំលែកបច្ចេកវិទ្យា និងការគាំទ្រពីរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យភាពយន្តនៃប្រទេសទាំងពីរនិងធ្វើឱ្យសិល្បៈភាពយន្តនិងទូរទស្សន៍ទៅជាចំណងវប្បធម៌សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសអាស៊ាន និងចិន៕