ប្រទេសចិនធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មគ្រាប់ពូជជាមួយបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនានា

CRI, December 11, 2024
Size:

សន្និបាតគ្រាប់ពូជអាស៊ីលើកទី២៩បានបើកធ្វើពីថ្ងៃទី២ដល់ថ្ងៃទី៦ខែធ្នូនៅក្រុង Sanya ខេត្ត Hainan ប្រទេសចិន  សន្និបាតនេះបានផ្តល់វេទិកាដ៏ទូលំទូលាយសម្រាប់សហគ្រាសឧស្សាហកម្មគ្រាប់ពូជនៃប្រទេសនានាតាំងបង្ហាញពីប្រភេទពូជថ្មីនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដែលជាសក្សីនៃភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនៃឧស្សាហកម្មគ្រាប់ពូជនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក 

ភ្ញៀវកិត្តិយសមកពីប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនានាដែលចូលរួមសន្និបាតលើកនេះបានយល់ឃើញថា កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិអាចជំរុញការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ភាគីនានា សម្រេចបាននូវការបំពេញបន្ថែមគ្នានិងចែករំលែកគ្នា ក៏ដូចជាមានអត្ថន័យដ៏សំខាន់សម្រាប់លើកកម្ពស់បរិមាណស្បៀងអាហារនិងជំរុញភាពរីកចម្រើននៃកសិកម្ម 

នៅឆ្នាំ២០២១ ផែនការប្រតិបត្តិនៃការស្តារឧស្សាហកម្មគ្រាប់ពូជឡើងវិញរបស់ចិនបានត្រូវពិនិត្យពិភាក្សានិងអនុម័ត  គ្រាប់ពូជរបស់ចិនបានត្រូវពន្លឿនការប្រើប្រាស់នៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិក មានធនធានមនុស្សនិងបច្ចេកវិទ្យាកាន់តែច្រើនឡើងៗត្រូវបាននាំចេញពីប្រទេសចិន ដើម្បីរួមចំណែកក្នុងការបង្កើនបរិមាណផលិតផលកសិកម្មនិងបង្កើនប្រាក់ចំណូលក្នុងតំបន់