ស្របនឹងការអនុវត្តជាក់ស្តែងវិធានការបើកទូលាយខាងហិរញ្ញវត្ថុមួយចំនួន ការបើកទូលាយខាងហិរញ្ញវត្ថុកម្រិតខ្ពស់របស់ប្រទេសចិនបានពង្រីកដោយមានសណ្តាប់ធ្នាប់ ប្រព័ន្ធហិរញ្ញវត្ថុបើកចំទូលាយទៅវិញទៅមកបានពន្លឿនល្បឿននៃការបង្កើតឡើង ។ នេះមិនត្រឹមតែជួយសហគ្រាសចិន "ទៅសកល" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង "នាំចូល" នូវដើមទុនដ៏ល្អ ធ្វើដើម្បីចូលរួមរួមគ្នាក្នុងការកសាងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន និងចែករំលែកឱកាសអភិវឌ្ឍន៍ ។
ចាប់តាំងពីឆ្នាំ ២០២៤ មក ស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ប្រទេសចិនបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជំរុញការបើកទូលាយកម្រិតខ្ពស់ខាងហិរញ្ញវត្ថុ ។ បច្ចុប្បន្ននេះ អ្នកវិនិយោគបរទេសកាន់មូលបត្របំណុលចិនជាង ៤ ទ្រីលានយាន់ប្រាក់ចិន ។ អន្តរជាតូបនីយកម្មនៃប្រាក់យាន់ចិនកំពុងរីកចម្រើនជាលំដាប់ ។ ចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២៤ការទូទាត់សម្រាប់ពាណិជ្ជកម្មទំនិញដោយប្រាក់យាន់ចិនមានចំនួន ២៦.៥% នៃនិងការទូទាត់ឆ្លងដែនសរុប ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុញ្ញាតឱ្យចូលប្រើប្រាស់ទីផ្សារកំហិតឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសចិនត្រូវបានបន្ធូរបន្ថយយ៉ាងខ្លាំង ការដាក់កំហិតលើសមាមាត្រភាគហ៊ុនរបស់ទុនបរទេសនៅក្នុងធនាគារ មូលបត្រ ការគ្រប់គ្រងមូលនិធិនិងវិស័យធានារ៉ាប់រងផ្ទាល់ខ្លួនរបស់ប្រទេសចិនត្រូវបានដកចេញទាំងស្រុង គ្រឹះស្ថានហិរញ្ញវត្ថុបរទេសពន្លឿនការត្រួសត្រាយទីផ្សារចិន៕