អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី៦ ខែធ្នូថា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងវៀតណាម នៅទីក្រុងប៉េកាំងនៅថ្ងៃទី ១០ ខែធ្នូ ខាងមុខនេះ ៕