កាលពីព្រឹថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសចិនបានអញ្ជើញទៅទស្សនាជាពិសេសនៅសារមន្ទីរប្រវត្តិសាស្ត្របក្សកុម្មុយនីស្តចិន។
សម្តេច ហ៊ុន សែន បានថ្លែងថា ការស្វែងយល់និងសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ គឺមានសារៈសំខាន់ចំពោះការជំរុញនិងសម្រេចបានវិបុលភាពនៃប្រទេសជាតិនិងកសាងអនាគតដ៏ល្អបវររបស់មនុស្សជាតិ។ សមិទ្ធផលអភិវឌ្ឍន៍របស់ចិនបានបំផុសគំនិតដល់ប្រទេសជាច្រើន ពោលគឺ គួរដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន « ប្រទេសណាមួយក្តី មិនត្រូវបង្ខិតបង្ខំប្រទេសផ្សេងឱ្យទទួលយកស្តង់ដារបស់ខ្លួននោះទេ តែត្រូវឱ្យប្រជាជននៃប្រទេសនោះសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង ។ »
បន្ទាប់ពីបញ្ចប់ការទស្សនា សម្តេច ហ៊ុន សែន បានជូនពរដ៏ល្អបវរចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន។
សូមបញ្ជាក់ថា សារមន្ទីរប្រវត្តិសាស្ត្របក្សកុម្មុយនីស្តចិនស្ថិតនៅទីក្រុងប៉េកាំង ចែកជា ៤ ផ្នែក មានតាំងបង្ហាញរូបភាពជាង ២៦០០ ផ្ទាំងនិងវត្ថុចាស់ៗចំនួនជាង ៣៥០០ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្ររយៈពេលមួយរយឆ្នាំ (1921-2021) នៃបក្សកុម្មុយនីស្តចិន៕