វេទិកាប្រព័ន្ធសារព័ត៌មានវីដេអូសកលលើកទី ១២ បើកធ្វើនៅទីក្រុង Quanzhou លោក Li Shulei បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ

CRI, December 5, 2024
Size:

ថ្ងៃទី ៣ ខែធ្នូ វេទិកាប្រព័ន្ធសារព័ត៌មានវីដេអូសកលលើកទី ១២ បានបើកធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកតាមប្រព័ន្ធវីដេអូ។

វេទិកាលើកនេះធ្វើក្រោមប្រធានបទ"ភាពវៃឆ្លាតគ្មានព្រំដែននិងចក្ខុវិស័យអនាគត គុណតម្លៃប្រព័ន្ធសារព័ត៌មានក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន" ដែលរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មានវីដេអូអន្តរជាតិនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងគោលបំណងធ្វើសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅនូវការប្រើប្រាស់និងគ្រប់គ្រង បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្តក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ បង្កើតវេទិកាថ្មីសម្រាប់ការផ្លាស់ប្តូរតាមរយៈប្រព័ន្ធផ្សព្វផ្សាយវៃឆ្លាត ដើម្បីរួមគ្នាកសាងអនាគតដ៏ល្អបវរសម្រាប់អរិយធម៌ឌីជីថលនៅប្រទេសសកលខាងត្បូង  តំណាងប្រហែល ២០០ រូបនៃស្ថាប័នប្រព័ន្ធសារព័ត៌មានចំនួន ៨៧ មកពីជាង ៦០ ប្រទេសនិងតំបន់បានចូលរួមវេទិកានេះ  ព្រមទាំងរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើមរួមស្តីពីយន្តការសន្ទនានិងសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាននៃសកលខាងត្បូង