ពិព័រណ៍ស្នាដៃឆ្នើមនៃការប្រកួតរចនាសិល្បៈអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រារព្ធនៅប្រទេសឡាវ

lmcchina.org, December 3, 2024
Size:

នៅថ្ងៃទី ២៧ ខែវិច្ឆិកា "ពិព័រណ៍ស្នាដៃឆ្នើមនៃការប្រកួតរចនាសិល្បៈអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ"បានប្រារព្ធឡើងនៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ។ ភ្ញៀវជិតមួយរយនាក់ដែលមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសចិន និងឡាវ រួមមានគ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាសិល្បៈ តំណាងសហគ្រាសនិងស្ថាប័ន និងអ្នកសារព័ត៌មាន បានប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ស្នាដៃដែលទទួលបានពានរង្វាន់ចំនួនជាង ៥០ នៃការប្រកួតរចនាសិល្បៈអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងស្នាដៃឆ្នើមមួយចំនួនដែលទទួលបានក្នុងឆ្នាំនេះ ត្រូវបានដាក់តាំងពិព័រណ៍ក្នុងឱកាសដ៏ល្អនេះ។ ជាពិសេស ស្នាដៃខ្លះរបស់និស្សិតមកពីបណ្ឌិត្យសភាវិចិត្រសិល្បៈជាតិឡាវត្រូវបានតាំងពិព័រណ៍ក្នុងពិព័រណ៍នេះ។ ស្នាដៃទាំងនេះបាននាំមកនូវធាតុសិល្បៈដ៏ប្រណីតរបស់ប្រទេសចិន ឡាវ និងប្រទេសផ្សេងៗទៀតក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដែលបានបង្ហាញពីគំនិតច្នៃប្រឌិត និងទេពកោសល្យសិល្បៈដ៏ចម្រុះពណ៌ ចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងការស្វែងរកភាពរុងរឿងនៃវប្បធម៌ និងសិល្បៈក្នុងតំបន់ ព្រមទាំងបានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ល្អបវរនៃការតភ្ជាប់ក្រអៅបេះដូងរវាងប្រជាជន និងប្រជាជន និងការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសឡានឆាង-មេគង្គ។

តាំងពីឆ្នាំ ២០២០ មក ការប្រកួតរចនាសិល្បៈអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ហើយបានក្លាយជាការប្រកួតរចនាសិល្បៈអន្តរជាតិដែលមានឈ្មោះល្បី និងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។