កម្មវិធីផ្លាស់ប្តូរសម្ព័ន្ធសហប្រតិបត្តិការទីក្រុងទេសចរណ៍ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ ប្រារព្ធនៅទីក្រុងឆុងឈីង

lmcchina.org, December 2, 2024
Size:

ថ្ងៃទី ២៧ ខែវិច្ឆិកា កម្មវិធីផ្លាស់ប្តូរសម្ព័ន្ធសហប្រតិបត្តិការទីក្រុងទេសចរណ៍ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ បានប្រារព្ធឡើងនៅទីក្រុងឆុងឈីង។ តំណាងប្រមាណ ២០០ នាក់ ដែលមកពីទីក្រុងនានា សហគ្រាសល្បីឈ្មោះ សមាគម និងអង្គការអន្តរជាតិពាក់ព័ន្ធ ព្រមទាំងអ្នកជំនាញនៃនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មី និងអនាគតថ្មីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ឡានឆាង-មេគង្គ និងជំរុញការធ្វើសមាហរណកម្មទេសចរណ៍ឡានឆាង-មេគង្គ។

ម្ចាស់រៀបចំកម្មវិធីនេះក៏បានចេញផ្សាយនូវ"គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ ឡានឆាង-មេគង្គ"ដែរ។ យោងតាមគំនិតផ្តួចផ្តើមនេះ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ នឹងប្រមូលផ្តុំនូវលកម្លាំងនៃប្រព័ន្ធផ្សព្វផ្សាយ លើកកម្ពស់ឥទ្ធិពលនៃទេសចរណ៍ឡានឆាង-មេគង្គ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឱ្យមកទស្សនាតំបន់ឡានឆាង-មេគង្គ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ឡានឆាង-មេគង្គ។

ក្នុងឱកាសកម្មវិធីនេះ រដូវកាលនៃការផ្សព្វផ្សាយទេសចរណ៍ឡានឆាង-មេគង្គ ត្រូវបានបើកដំណើរការជាផ្លូវការ។ ទីក្រុងឆុងឈីងនឹងរៀបចំទីក្រុងជាសមាជិកឱ្យទៅធ្វើការផ្សព្វផ្សាយរួមគ្នាក្នុងតំបន់ប្រភពភ្ញៀវទេសចរសំខាន់ៗ ដោយរៀបចំកម្មវិធីសម្តែងសិល្បៈតាមផ្លូវ ការតាំងពិព័រណ៍ និងកិច្ចពិភាក្សាគ្នាអំពីការអភិវឌ្ឍវិស័យទេសចរណ៍ជាដើម ដើម្បីជំរុញកំណើនភ្ញៀវទេសចរក្រៅតំបន់ និងការផ្លាស់ប្តូរភ្ញៀវទេសចរក្នុងតំបន់។