សិក្ខាសាលាផ្លាស់ប្តូរអំពីគម្រោង "កសាងបណ្តាញភាពជាអ្នកដឹកនាំយុវជនលើវិស័យធនធានទឹកក្នុងតំបន់ឡានឆាង-មេគង្គ" ប្រារព្ធនៅទីក្រុងប៉េកាំង

lmcchina.org, November 5, 2024
Size:

នៅថ្ងៃទី ២៩ ខែតុលា សិក្ខាសាលាផ្លាស់ប្តូរអំពីគម្រោង "កសាងបណ្តាញភាពជាអ្នកដឹកនាំយុវជនលើវិស័យធនធានទឹកក្នុងតំបន់ឡានឆាង-មេគង្គ" ដែលជាគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ តំណាងជាង ៣០ រូបដែលមកពីរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ សាកលវិទ្យាល័យ សហគ្រាស អង្គការក្រៅរដ្ឋាភិបាល និងអង្គភាពអនុវត្តគម្រោងដូចជា ក្រសួងធារាសាស្ត្រចិន ការិយាល័យធនធានទឹកជាតិថៃ មជ្ឈមណ្ឌលផ្លាស់ប្តូរសេដ្ឋកិច្ច និងបច្ចេកទេសអន្តរជាតិចិន អង្គការ UNDP  បណ្ឌិត្យសភាវិទ្យាសាស្ត្រធារាសាស្ត្រ និងវារីអគ្គិសនី សាកលវិទ្យាល័យហ្វូតាន និងសាកលវិទ្យាល័យ Chulalongkorn ជាដើម បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ និងបានចែករំលែកបទពិសោធន៍អំពីការផ្លាស់ប្តូរ និងបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងលើវិស័យធនធានទឹក។

គម្រោង "កសាងបណ្តាញភាពជាអ្នកដឹកនាំយុវជនលើវិស័យធនធានទឹកក្នុងតំបន់ឡានឆាង-មេគង្គ" នឹងត្រូវបានអនុវត្តក្នុងចន្លោះពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ ដែលមានគោលបំណងជំរុញឱ្យថ្នាក់ដឹកនាំវ័យក្មេង និងយន្តការពាក់ព័ន្ធចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ តាមរយៈការលើកកម្ពស់ការកសាងបណ្តាញយុវជនលើវិស័យធនធានទឹកនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦។