ឥណ្ឌូណេស៊ីបានដាក់ពាក្យស្នើសុំចូលរួមជាសមាជិក BRICS

CRI, November 4, 2024
Size:

ថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្នុងតំបន់ លោក ROY SOEMIRAT អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីបានថ្លែងថា ឥណ្ឌូណេស៊ីបានដាក់ពាក្យស្នើសុំចូលរួម ជាមួយប្រទេសBRICS ហើយកំពុងទន្ទឹងរង់ចាំក្លាយជាសមាជិកផ្លូវការនៃប្រទេស BRICS ។ បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយពីរដ្ឋសមាជិក BRICS

លោក ROY SOEMIRAT បានថ្លែងថា ឥណ្ឌូណេស៊ីសង្ឃឹមថានឹងពង្រីកទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចជាមួយបណ្តារដ្ឋសមាជិកBRICSតាមរយៈការចូលរួមជាមួយ BRICS និងធ្វើការរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការឆ្លើយតបនឹងវិបត្តិសកល៕