រដ្ឋបាលជាតិស្ថិតិចិន៖ផលិតផលក្នុងស្រុកសរុបក្នុងបីត្រីមាសដើមឆ្នាំ ២០២៤ បានកើនឡើង ៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣

CRI, October 23, 2024
Size:

   នៅថ្ងៃទី ១៨ ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានដើម្បីធ្វើបទឧទ្ទេសនាមអំពីការដំណើរការនៃសេដ្ឋកិច្ចជាតិចិនក្នុងបីត្រីមាសដើមឆ្នាំ ២០២៤  តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា តាមការគណនានិងផ្ទៀងផ្ទាត់ជាបឋមបង្ហាញថា ផលិតផលក្នុងស្រុកសរុបក្នុងបីត្រីមាសដើមឆ្នាំ ២០២៤ របស់ចិនមានចំនួន ៩៤,៩៧៤៦ ទ្រីលានយាន់ប្រាក់ចិន បើគណនាតាមតម្លៃមិនប្រែប្រួល គឺបានកើនឡើង ៤, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣