ពេលថ្មីៗនេះ រថភ្លើងដឹកទំនិញអន្តរជាតិ "ប៉េកាំង-យូណាន៖ ខ្សែផ្លូវឡានឆាង-មេគង្គ"ដំបូងបង្អស់ ដែលធ្វើដំណើរតាមផ្លូវរថភ្លើងចិន-ឡាវ បានដឹកជញ្ជូនផ្លែចេករបស់ប្រទេសឡាវ ហើយចេញដំណើរពីស្ថានីយ វ៉ាងចាយីង ខាងលិច ក្រុងគុនមីង ខេត្តយូណាន ទៅកាន់ខណ្ឌភីងគូ ក្រុងប៉េកាំង នៅភាគខាងជើង។ នេះជានិមិត្តសញ្ញានៃការបើកដំណើរការនូវរថភ្លើងដឹកជញ្ជូនទំនិញតាមខ្សែសង្វាក់ត្រជាក់អន្តរជាតិផ្លូវរថភ្លើងចិន-ឡាវ និងរថភ្លើងដឹកទំនិញអន្តរជាតិ "ប៉េកាំង-យូណាន៖ ខ្សែផ្លូវឡានឆាង-មេគង្គ" ដោយបានបង្កើតជាច្រកផ្លូវដឹកជញ្ជូនអន្តរជាតិមួយខ្សែដែលតភ្ជាប់ទីក្រុងប៉េកាំង ខេត្តយូណាន និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការបើកដំណើរការនូវផ្លូវរថភ្លើងដឹកទំនិញអន្តរជាតិ "ប៉េកាំង-យូណាន៖ ខ្សែផ្លូវឡានឆាង-មេគង្គ" បានចាក់បញ្ចូលនូវកម្លាំងរស់រវើកថ្មីសម្រាប់ការបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងឡាវ។ ផ្លែចេក និងផលិតផលកសិកម្មដ៏សម្បូរបែបរបស់ប្រទេសឡាវអាចចូលទៅក្នុងទីផ្សារប្រទេសចិនបានកាន់តែលឿន និងប្រកបដោយប្រសិទ្ធភាព ដែលអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសចិនចំពោះផ្លែឈើបរទេសគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះ ឧស្សាហកម្មដែលមានការប្រៀបនៅក្នុងតំបន់ប៉េកាំង-ធានជីន-ហឺប៉ី ក៏អាចដើរទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍តាមរយៈច្រកផ្លូវនេះដែរ ចំណែកឯការបែងចែកធនធានដ៏ល្អប្រសើរ និងការបំពេញបន្ថែមគ្នាខាងឧស្សាហកម្មអាចទទួលបានការរីកចម្រើនបន្ថែមទៀត។
ប្រតិបត្តិការជាប្រចាំនៃរថភ្លើងពិសេស នឹងជួយឱ្យតំបន់ទាំងពីររួមគ្នាស្វែងរក និងបង្កើតគំរូឡូជីស្ទីកថ្មីដែលប្រកបដោយភាពច្នៃប្រឌិត ដូចជាឃ្លាំងស្តុកអាហារស្រស់ និងទំនិញរួចពន្ធជាដើម ដើម្បីជំរុញការបំពេញបន្ថែមគ្នាដោយអាស្រ័យលើឧត្តមភាពរៀងខ្លួន និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការឈ្នះ-ឈ្នះដូចគ្នា។