កម្មវិធី"ទិវាទិញផ្លែឈើ ឡានឆាង-មេគង្គ៖ វៀតណាម កម្ពុជា និងឡាវ" ប្រារព្ធនៅទីក្រុងគុនមីង

lmcchina.org, October 14, 2024
Size:

នៅថ្ងៃទី ១១ ខែតុលា កម្មវិធីពិសេសសម្រាប់ប្រទេសវៀតណាម កម្ពុជា និងឡាវនៃ"ទិវាទិញផ្លែឈើ ឡានឆាង-មេគង្គ" បានប្រារព្ធឡើងនៅទីលានធុងតឺក្នុងក្រុងគុនមីង។ កម្មវិធីនេះនឹងប្រារព្ធរហូតដល់ថ្ងៃទី ១៦ ខែតុលា។

លោក ហួរ សុផារ៉ា  អគ្គកុងស៊ុលប្រទេសកម្ពុជាប្រចាំទីក្រុងគុនមីង លោក បាងតាង បាសាផាទី អគ្គកុងស៊ុលប្រទេសឡាវប្រចាំទីក្រុងគុនមីង និងលោក នឿន ធួនអាន  កុងស៊ុលពាណិជ្ជកម្មប្រទេសវៀតណាមប្រចាំនៅទីក្រុងគុនមីង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធកម្មវិធីនេះ។ មន្ត្រីស្ថានអគ្គកុងស៊ុលនៃប្រទេសទាំង ៣ បានបញ្ជាក់ថា ក្រោមក្របខណ្ឌនៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ឡាវ វៀតណាម និងចិនត្រូវបានពង្រឹងនិងពង្រីកឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយសង្ឃឹមថានឹងអាចសហការជាមួយខេត្តយូណានរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនិងការវិនិយោគ និងស្នើឱ្យភាគីពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយពីផលិតផលកសិកម្ម និងការកំណត់ស្តង់ដារអំពីសុវត្ថិភាព និងវិស័យពាក់ព័ន្ធផ្សេងៗទៀតនាពេលអនាគត។