ស្នាដៃរបស់អ្នកថតរូបជាង ៥០ នាក់មកពីតំបន់ទន្លេឡានឆាង-មេគង្គ ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រូបថតអន្តរជាតិ ស៊ីសាំងប៉ានណា

lmcchina.org, October 8, 2024
Size:

នៅថ្ងៃទី ៤ ខែតុលា ស្នាដៃជាង ១០០ របស់អ្នកថតរូបជាង ៥០ នាក់ដែលមកពីប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ ត្រូវបានដាក់តាំងបង្ហាញនៅតំបន់ទេសភាពសួនជនជាតិតៃក្នុងទីក្រុងជីងហុង មណ្ឌលស្វយ័តស៊ីសាំងប៉ានណា ខេត្តយូណាន ដោយបានគ្របដណ្តប់លើវិស័យវប្បធម៌ជនជាតិភាគតិច ទេសភាពធម្មជាតិ មិងទំនៀមទម្លាប់ប្រពៃណីជាដើម ហើយបានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់មកទស្សនា។

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ពិព័រណ៍រូបថតអន្តរជាតិ ស៊ីសាំងប៉ានណា "ទន្លេធំមួយខ្សែ" លើកទី ១២ ត្រូវបានរៀបចំឡើងនៅកន្លែងជាច្រើនក្នុងទីក្រុងជីងហុង។ ក្នុងនាមជាសកម្មភាពដ៏សំខាន់មួយនៃមហោស្រពវប្បធម៌ និងសិល្បៈប្រទេសទន្លេឡានឆាង-មេគង្គលើកទី ១២ ពិព័រណ៍រូបថតនេះបានបង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌សម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីបង្ហាញជូនពិភពលោកនូវរូបភាពដ៏មានគុណភាពខ្ពស់របស់ប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ។ អ្នកថតរូបមកពីប្រទេសមីយ៉ាន់ម៉ាបានបង្ហាញពីល្ខោនអូប៉េរ៉ាបែបប្រពៃណី និងជីវិតរបស់អ្នកជីករ៉ែរបស់ប្រទេសមីយ៉ាន់ម៉ាតាមរយៈកាមេរ៉ារបស់ខ្លូន ចំណែកឯអ្នកថតរូបមកពីប្រទេសថៃបានបង្ហាញពីរូបភាពនៃប្រភេទសត្វជិតផុតពូជ និងការរស់នៅរបស់អាណិកជនចិននៅប្រទេសថៃដែលរស់នៅភូកេជូនអ្នកទស្សនា។ ក្រៅពីនេះ នៅមានរូបថតនៃផ្សារទន្លេមេគង្គដែលថតដោយអ្នកថតរូបជនជាតិវៀតណាម និង "ប្រជាជនរស់នៅក្នុងតំបន់ទន្លេមេគង្គ" ដែលថតដោយអ្នកថតរូបជនជាតិខ្មែរ។ល។

មហោស្រពវប្បធម៌ និងសិល្បៈប្រទេសទន្លេឡានឆាង-មេគង្គលើកទី ១២ បានបើកសម្ពោធនៅក្នុងទីក្រុងជីងហុង មណ្ឌលស៊ីសាំងប៉ានណា ខេត្តយូណាន នាថ្ងៃទី ១ ខែតុលា ។ សិល្បករសិល្បការិនីជាង ៣០០ នាក់មកពីប្រទេសទន្លេឡានឆាង-មេគង្គ បានជួវជុំគ្នានៅស៊ីសាំងប៉ានណា ដើម្បីធ្វើការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ព្រមទាំងពិគ្រោះពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។