មហោស្រពវប្បធម៌និងសិល្បៈនៃប្រទេសតាមបណ្តោយអាងទន្លេឡានឆាង-មេគង្គលើកទី ១២ បើកសម្ពោធ

lmcchina.org, October 8, 2024
Size:

យប់ថ្ងៃទី ១ ខែតុលា ពិធីបើកសម្ពោធមហោស្រពវប្បធម៌ និងសិល្បៈប្រទេសទន្លេឡានឆាង-មេគង្គលើកទី ១២ បានប្រារព្ធឡើងនៅរោងល្ខោនសួនម៉ាងធីងយូក្នុងទីក្រុងជីងហុង។

ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលមកពីប្រទេសឡាវ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម បង់ក្លាដែស ថៃ និងប្រទេសដទៃទៀត ព្រមទាំងឯកឧត្តម លួ ហុងជាំង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តយូណាន បានអញ្ជើញចូលរួមក្នុងពិធីនេះ។

រាត្រីសមោសរនៃមហោស្រពនេះបានរៀបចំឡើងក្រោមប្រធានបទ "សិល្បៈជំរុញក្តីសុបិន ក្តីស្រឡាញ់ជាប់តំបន់ឡានឆាង-មេគង្គ" ដើម្បីជំរុញការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ប្រពៃណីចិន និងវប្បធម៌នៃប្រទេសទន្លេឡានឆាង-មេគង្គនានា ហើយមានការសម្តែងកម្មវិធីសិល្បៈដែលមានលក្ខណៈតំណាងរបស់ប្រទេសនានា។ របាំដ៏ស្រស់ស្អាត ចង្វាក់ភ្លេងដ៏ពីរោះរណ្តំ និងវប្បធម៌ផ្សេងៗគ្នា បានច្របាច់បញ្ចូលគ្នា និងបានជំរុញការតភ្ជាប់ក្រអៅបេះដូងរវាងប្រជាជន និងប្រជាជនក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។